General Commissariat of National Police
.

ប្រធានាធិបតីអាហ្សង់ទីនលោក Milei នឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន

Loading

BUENOS AIRES, June 11 (Reuters) – កាលពីថ្ងៃអង្គារ អ្នកនាំពាក្យរបស់មេដឹកនាំអាហ្សង់ទីនបានឲ្យដឹងថា ប្រធានាធិបតីលោក Javier Milei នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែនដែលនឹងប្រារព្ធឡើងនៅប្រទេសស្វីសនៅចុងសប្តាហ៍នេះ។

ប្រធានាធិបតីបក្សសេរីនិយមនឹងចូលរួមជាលើកដំបូង នៅក្នុងកិច្ចប្រជុំកំពូលរបស់ប្រទេសទាំង០៧ (G7) នៅក្នុងប្រទេសអ៊ីតាលីក្នុងសប្តាហ៍នេះ មុនពេលធ្វើដំណើរទៅកាន់ប្រទេសស្វីស។ លោក​ Milei មានទំនាក់ទំនងល្អជាមួយសមភាគីអ៊ុយក្រែនលោក Volodymyr Zelenskiy និងបានស្វះស្វែងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេសលោកខាងលិច ចាប់តាំងពីចូលកាន់តំណែងកាលពីខែធ្នូឆ្នាំមុន។

ការចូលរួមរបស់មេដឹកនាំអាហ្សង់ទីនបានស្ថិតក្នុងភាពស្រពេចស្រពិល ដោយប្រធានាធិបតីស្តាំនិយមប្រឈមមុខនឹងបញ្ហានៅឯក្នុងប្រទេស ដោយសារតែការជំរុញច្បាប់កំណែទម្រង់សេដ្ឋកិច្ចសំខាន់ៗរបស់លោកតាមរយៈសភា ជាកន្លែងដែលលោកប្រឈមមុខនឹងបដិសេធពីសមាជិកសភា។

ប្រទេសស្វីសបានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះតាមការស្នើសុំរបស់លោក Zelenskiy និងបានព្យាយាមប្រមូលការអូសទាញការគាំទ្រ ក្នុងចំណោមប្រទេសដែលមានទំនាក់ទំនងល្អជាមួយទីក្រុង

ម៉ូស្គូ ជាជាងដឹកនាំប្រទេសមហាអំណាចលោកខាងលិច។ រុស្ស៊ី​ដែល​បាន​ឈ្លានពាន​អ៊ុយក្រែន​ក្នុង​ឆ្នាំ​២០២២ នឹង​មិន​ចូលរួម​ទេ។