រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៣២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៦៣គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ១៦១គ្រឿង និងម៉ូតូ ១៩៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៩៩គ្រឿង, រថយន្តធំ ២ គ្រឿង, រថយន្តតូច ១៣៤គ្រឿង និងម៉ូតូ ១៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៨ ថ្ងៃ ពីថ្ងៃទី១-០៨ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១,០៧៤គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ៥៣៦គ្រឿង, ម៉ូតូ ៥២៨គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧៥៨គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ៣៧៨គ្រឿង និងម៉ូតូ ៣៧៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕