General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៣ ខែតុលា រកឃើញយានយន្តល្មើសចំនួន ០២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ (គិតត្រឹមម៉ោង ១៤៖០០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដល់ម៉ោង១៤៖០០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤) បានឲ្យដឹងថាចំនួនគោលដៅសរុប ២២គោលដៅ មានយានយន្តចូលគោលដៅចំនួន ០២គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ០២គ្រឿង និងម៉ូតូ ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ០២គ្រឿង(ពិន័យ ០២ករណី) រថយន្តធំ ០គ្រឿង, រថយន្តតូច ០២គ្រឿង(ពិន័យ ០២ករណី) និងម៉ូតូ ០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៣ថ្ងៃ ពីថ្ងៃទី០១-០៣ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១១១គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ៧៣គ្រឿង, ម៉ូតូ ៣៦គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០១គ្រឿង(ពិន័យ ១០២ករណី) រថយន្តធំ ០១គ្រឿង(ពិន័យ ០១ករណី), រថយន្តតូច ៦៤ គ្រឿង(ពិន័យ ៦៥ករណី) និងម៉ូតូ ៣៦គ្រឿង(ពិន័យ ៣៦ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕