រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤) បានកើតឡើងចំនួន ០៦លើក (យប់ ០១លើក) បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ (ស្រី ០នាក់), រងរបួសសរុប ០៩នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ០៥នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៤នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៤នាក់ (យប់ ០២នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ០២នាក់, របួសធ្ងន់ ០២នាក់, របួសស្រាល ០៣នាក់), មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០១នាក់, របួសធ្ងន់ ០១នាក់, របួសស្រាល ០នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, របួសធ្ងន់ ០២នាក់, របួសស្រាល ០១នាក់), កត្តាយានយន្ត ០១លើក៕