រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៣០ គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៦ គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៣២ គ្រឿង និងម៉ូតូ ៣៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៦៦ គ្រឿង, រថយន្តធំ ០ គ្រឿង, រថយន្តតូច ៣២ គ្រឿង និងម៉ូតូ ៣៤ គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៤ ថ្ងៃ ពីថ្ងៃទី១-០៤ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១៧៧ គ្រឿង, រថយន្តធំ ២ គ្រឿង, រថយន្តតូច ១០៥ គ្រឿង, ម៉ូតូ ៧០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៦៧ គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៩៦ គ្រឿង និងម៉ូតូ ៧០ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕