ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក ឈរជើងតាមគោលដៅសំខាន់ៗ និងបានចុះសម្រួលចរាចរណ៍ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ នាថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ ៕