រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤) បានកើតឡើងចំនួន ១៥លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ១៧នាក់ (ស្រី ៣នាក់), រងរបួសសរុប ១៩នាក់ (ស្រី ៦នាក់), រងរបួសធ្ងន់ ១៤នាក់ (ស្រី ៤នាក់) រងរបួសស្រាល ៥នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ២៦នាក់ (យប់ ១៤នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ៤នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ១នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ៧នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), ប្រជែង ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ១នាក់) និងកត្តាយាន ១លើក (ស្លាប់ ២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់) ៕