General Commissariat of National Police
.

ស្នងការដ្ឋាននគរបាលខេត្ត បានចាត់តាំងកម្លាំង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

Loading

ខេត្តកំពត៖ ថ្ងៃអង្គារ១៤ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៤ ដោយអនុវត្តតាមដីកាបង្គាប់លេខ ៧៧ ដក/២៤ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ស្តីពីការបែងចែកកម្លាំងប្រចាំបញ្ជាពិសេស ចំនួន ៣វេន (ថ្ងៃទី០១/០២/០៣/២០២៤)ដើម្បីការការពារ​ សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ បានមកកម្សាន្ត ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅក្នុងខេត្តកំពត។ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្ត បានបែងចែកកម្លាំងការពារទៅតាមគោលដៅសំខាន់ៗ ពិសេសការសម្រួលចរាចរណ៍នៅស្ពានព្រែកកំពង់បាយ កុំឲ្យមានការកកស្ទះ ក្នុងការធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទ និងនៅតាមរមណីយដ្ឋាននានា ក៏ដូចជាតាមវត្តអារាម ក្នុងខេត្តកំពតទាំងមូល៕