តាកែវ៖ នៅថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤នេះកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី ចុះសម្រួលចរាចរណ៍ តាមទីប្រជុំជន ក្នុងមូលដ្ឋានស្រុកបាទី។ ជាមួយគ្នានោះដែរ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានបែងចែកកម្លាំង ចុះល្បាតតាមភូមិសាស្ត្រ វត្តអារាម និងទីរម្មណីយដ្ឋាន នានា ក្នុងសមត្ថកិច្ច ភូមិ ឃុំ នៃស្រុកបាទី ខេត្តតាកែវ៕