General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០១ ខែតុលា រកឃើញយានយន្តល្មើសចំនួន ៩៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១០៧ គោលដៅ មានយានយន្តចូលគោលដៅចំនួន ១០៦ គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ៦៨ គ្រឿង និងម៉ូតូ ៣៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៩៤ គ្រឿង, រថយន្តធំ ១ គ្រឿង, រថយន្តតូច ៥៧ គ្រឿង និងម៉ូតូ ៣៦ គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕