General Commissariat of National Police
.

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី០១ តុលា កើតឡើងចំនួន ១៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល  ២២នាក់

Loading

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤) បានកើតឡើងចំនួន ១៣លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ (ស្រី ២នាក់), រងរបួសសរុប ២២នាក់ (ស្រី ៦នាក់), រងរបួសធ្ងន់ ១៤នាក់ (ស្រី ៣នាក់) រងរបួសស្រាល ៨នាក់ (ស្រី ៣នាក់) និងមិនពាក់មួកសុវត្ថិភាព ១៥នាក់ (យប់ ៩នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៥នាក់, របួសស្រាល ៣នាក់), មិនគោរពសិទ្ឋិ ៣លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ៣នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ០នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ១នាក់), ប្រជែង ២លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់)  និងបត់គ្រោះថ្នាក់ ១លើក (ស្លាប់ ២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់)  ៕