រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១១៥ គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧៥ គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៦០គ្រឿង និងម៉ូតូ ១៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៥១ គ្រឿង, រថយន្តធំ ១ គ្រឿង, រថយន្តតូច ៣៦ គ្រឿង និងម៉ូតូ ១៤ គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៩ ថ្ងៃ ពីថ្ងៃទី១-២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១១,៤៩០ គ្រឿង, រថយន្តធំ ១៨៩ គ្រឿង, រថយន្តតូច ៤,៥៦១ គ្រឿង, ម៉ូតូ ៦,៧៤០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,០៨៦ គ្រឿង, រថយន្តធំ ១០៩ គ្រឿង, រថយន្តតូច ២,៨៨៥ គ្រឿង និងម៉ូតូ ៥,០៩២ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕