General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៅនៅវត្តពោធិ៍សិលារាម (ហៅវត្តគីឡូលេខ៨)

Loading

ខេត្តព្រះវិហារ៖ នៅថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដឹកនាំលោក លោកស្រីស្នងការរង និងមន្ត្រីក្រោមឱវាទចំណុះអោយស្នងការដ្ឋាននគរបាលខេត្ត បានចូលរួមកាន់បិណ្ឌវេនទី ១៣ នៅវត្តពោធិ៍សិលារាម (ហៅវត្តគីឡូលេខ៨) ស្ថិតនៅក្នុងភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក៏បានអញ្ជើញរាប់បាទ និងវេរចង្ហាន់បិណ្ឌបាត្រ ព្រមទាំងទេយ្យទាន ប្រគេនដល់ព្រះសង្ឃបង្សុកូល ដើម្បីឧទ្ទិសនូវកុសលផលបុណ្យដែលបានចូលរួមគ្នាកសាងនៅថ្ងៃនេះសូម ជូនចំពោះបុព្វការីជន វីរៈជន និងញាតិការ ទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានទទួល នូវមគ្គផលកុសលផលបុណ្យនេះ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធអស់លោក ទាំងអស់បានឈោងឆាប់កំណើត ទៅកាន់ទីឋានបរមសុខ ។

បច្ច័យ និងសម្ភារៈទេយ្យទាន ដែលប្រគេនក្នុងវត្តនៅពេលនោះរួមមាន៖ ស្លាដក់ចំនួន ១៣, ទឹកសុទ្ធ ០៩កេស ,ទឹកក្រូច ០៦កេស ,មី ០៨កេស, អង្ករ ០២បេរ(១០០គីឡូក្រាម) និងព្រមទាំងបានប្រគេនបច្ច័យសរុបចំនួន ៤,៨០០,០០០៛ (បួនលានប៉ែតសិបម៉ឺនរៀលគត់) សម្រាប់ទំនុកបម្រុងដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា និងដើម្បីចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្តផងដែរ៕