រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៩០គ្រឿង, រថយន្តធំ ១៨គ្រឿង, រថយន្តតូច ១៤៨គ្រឿង និងម៉ូតូ ២២៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៩៣គ្រឿង, រថយន្តធំ ៨គ្រឿង, រថយន្តតូច ១០៦គ្រឿង និងម៉ូតូ ១៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៤ថ្ងៃ ពីថ្ងៃទី១-២៤ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៩,៦៨៤គ្រឿង, រថយន្តធំ ១៨០គ្រឿង, រថយន្តតូច ៣,៦២៧គ្រឿង, ម៉ូតូ ៥,៨៧៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៨៦៣គ្រឿង, រថយន្តធំ ១០០គ្រឿង, រថយន្តតូច ២,៣២៣គ្រឿង និងម៉ូតូ ៤,៤៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕