ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ ១៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែកក្ដដា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារប្រចាំ ខែសីហា ឆ្នាំ២០២៤ ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះដែរ ប្រព្រឹត្តទៅ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយទទួលបានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែន ការិយាល័យ លោកស្រីអនុប្រធានផែន លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង ស្រុកទាំង៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧១ ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕