General Commissariat of National Police
.

ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងលីប៊ីបង្ក្រាបការរត់ពន្ធមាសចំនួន ១០០គីឡូក្រាម និងរូបិយបណ្ណ ១,៥លានអឺរ៉ូ

Loading

TRIPOLI, Sept 21 (Reuters) – កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់ប្រទេសលីប៊ីបាននិយាយថា ខ្លួនបានបង្ក្រាបការរត់ពន្ធមាស ១០០គីឡូក្រាម និងរូបិយបណ្ណ ១,៥លានអឺរ៉ូ នៅអាកាសយានដ្ឋានអន្តរជាតិ Misrata ក្នុងអំឡុងពេលត្រួតពិនិត្យសន្តិសុខនៃជើងហោះហើរអន្តរជាតិ០១។

ទីភ្នាក់ងារបាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ដុំមាសត្រូវបានរកឃើញនៅក្នុងវ៉ាលីចំនួន០៣ និងរូបិយបណ្ណនៅក្នុងវ៉ាលី០១ផ្សេងទៀត។

ទីភ្នាក់ងារនេះបាននិយាយថា វ៉ាលីទាំងនោះត្រូវបានប្រទះឃើញក្នុងអំឡុងពេលដំណើរការត្រួតពិនិត្យសុវត្ថិភាពជើងហោះហើរទៅកាន់ប្រទេសទួរគី។

រូបភាពមួយចំនួនដែលត្រូវបានបង្ហោះដោយទីភ្នាក់ងារបង្ហាញពី វ៉ាលីដែលរឹបអូសបានមានទាំងដុំមាស និងកញ្ចប់ក្រដាសរូបិយបណ្ណអឺរ៉ូ។

ទីក្រុងកំពង់ផែ Misrata ស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានី Tripoli។

ទីភ្នាក់ងារ​បាន​បន្ថែម​ថា “អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​វ៉ាលី​ទាំងនោះត្រូវ​បាន​ចាប់​ខ្លួន”។

កាលពីខែឧសភា អគ្គមេធាវីដែលមានមូលដ្ឋាននៅទីក្រុងTripoliបាននិយាយថា ខ្លួនបានបញ្ជាឱ្យចាប់ខ្លួនអគ្គនាយកគយ និងមន្ត្រីផ្សេងទៀតដែលបម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិ Misrata ជុំវិញការសមគំនិតក្នុងការរត់ពន្ធមាសជិត ២៦.០០០គីឡូក្រាម។

 

Libya thwarts smuggling attempt of 100 kg of gold, 1.5 mln euros

TRIPOLI, Sept 21 (Reuters) – Libya’s Internal Security Agency said on Saturday it had thwarted an attempt to smuggle 100 kg (220 lb) of gold and 1.5 million euros at Misrata international airport during a security check of an international flight.

The agency said on its verified Facebook page that the gold bars were found in three suitcases while the money was in one suitcase.

The suitcases were spotted during the security inspection process of a flight to Turkey, said the agency.

A number of pictures posted by the agency showing the confiscated suitcases containing gold bars and bundles of euro banknotes.

Misrata is a port city about 200 km (125 miles) east of the capital Tripoli.

The agency added that “those responsible for these suitcases were arrested.”

In May, the Tripoli-based attorney general said it ordered the arrest of director general of customs and other officials at Misrata international airport over conspiring to smuggle nearly 26,000 kg of gold.

 

[1]https://www.reuters.com/world/africa/libya-thwarts-smuggling-attempt-100-kg-gold-15-mln-euros-2024-09-21/