ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២៤ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការកងកម្លាំងនគរបាលសណ្តាប់ធ្នាប់ក្រុងកំពង់ឆ្នាំង ចុះរៀបចំសណ្ដាប់ធ្នាប់ផ្សារឆ្នាំងបានចំនួន៣៦កន្លែង និងបានចាត់កម្លាំងចំនួន០៤នាក់ រៀបចំសណ្តាប់ធ្នាប់ធ្នាប់ នៅសាលានយោបាយបក្សខេត្ត មិនតែប៉ុណ្ណោះកងកម្លាំងនគរបាលយើងបានរៀបចំមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទដែលឈប់ចតប៉ះពាល់សណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈឲ្យចូលចតក្នុងទីចំណតបានចំនួន១៦គ្រឿង(រថយន្តតាក់ស៊ី ១៣គ្រឿង រថយន្តដឹកទំនិញ០២គ្រឿង រថយន្តក្រុង ០១គ្រឿង)ផងដែរ៕