General Commissariat of National Police
.

កម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច

Loading

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១២ និង៤០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច (លួចម៉ូតូ ០១គ្រឿង) ស្រាវជ្រាវឃាត់ខ្លួននៅចំណុចផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះជួលលេខ៣៦Eoz ផ្លូវលេខ១១០ ក្រុមទី៤ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៣ និង១០នាទីទាបភ្លឺ ។

កម្លាំងនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ៖ ជនសង្ស័យឈ្មោះ លាង ជីវ័ន្ត ហៅ វ័ន្ត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងដកហូតបានរួមមាន ៖
-សាក់កាដូម៉ាក THE NORTH FACE ពណ៌ខ្មៅ មានឆ្នូតពណ៌ប្រផេះចំនួន ០១ និងមួកកាតិបម៉ាក CHANEL ពណ៌សចំនួន ០១ (ជារបស់ជនសង្ស័យពាក់នៅពេលធ្វើសកម្មភាពលួច)។

ជនរងគ្រោះឈ្មោះ ពីន ស្រីនីត ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួលលេខ៣៦Eoz ផ្លូវលេខ១១០ ក្រុមទី៤ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្ភារ:បាត់បង់មាន ៖
-ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ផ្លាកលេខ កំពង់ធំ 1K-1110 ដែលមានលេខតួ និងលេខម៉ាស៊ីន: 5334471 (ជារបស់ជនរងគ្រោះបាត់បង់)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕