General Commissariat of National Police
.

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្ត និងម្ចាស់អាជីវកម្មដចម្លង

Loading

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
កងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្តនិងម្ចាស់អាជីវកម្មដចម្លងនៅចំនុចភូមិកណ្តាលនិងភូមិ ចុងកោះស្ថិតក្នុងសង្កាត់ផ្សារឆ្នាំងក្រុង កំពង់ឆ្នាំង ។ បានផ្សព្វផ្សាយអប់រំណែនាំ៖ ១.មិនបើកបរក្នុងស្ថានភាពស្រវឹង។ ២.មុនចេញដំណើរម្ចាស់កាណូតត្រូវមានឧបករណ៍សង្រ្គោះដូចជា៖ ពោងសង្រ្គោះ,ម៉ាសុីនបូម ទឹកនិងបំពង់ពន្លត់អគ្គីភ័យដាក់តាមកាណូត ។ ៣.មិនត្រូវដាក់សម្ភារៈរឺទំនិញផ្សេងៗនិងមនុស្សលើសចំណុះ ។ ៤.កាណូតដែលពុំទាន់មានឯកសារគ្រប់គ្រាន់ត្រូវទៅបំពេញបែបបទនៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តឲ្យបានត្រឹមត្រូវតាមលក្ខណៈច្បាប់ ៕