General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ​សាមញ្ញ​លើកទី៤​ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

Loading

កំពង់ចាម ៖ នៅព្រឹកថ្ងៃចន្ទ​ ថ្ងៃទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ​សាមញ្ញ​លើកទី៤​ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។

ដោយកិច្ចប្រជុំនេះបានឆ្លង​ និងអនុម័តលើការងារដូចខាងក្រោម:

​១.កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញលើកទី៣​ របស់ក្រុមប្រឹក្សាខេត្ត។

​២.របាយការណ៍​ការងារប្រចាំខែសីហា​ របស់រដ្ឋបាលខេត្ត។

​៣.បទដ្ឋានណែនាំស្តីពីការផ្តល់ជ័យលាភីចលនាប្រលងប្រណាំងភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព​ និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម។

​៤.បញ្ហាផ្សេងៗ។