ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្ត និងកម្លាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងដែនអភិរក្សពាមមានជ័យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ ពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង បានចំនួន០២ ករណី ។
គួរបញ្ជាក់ថា សម្ភារៈដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ចុះបង្ក្រាបនិងដកហូតបានរួមមាន÷ ១.ស្បៃរបាំងលូ ចំនួន ៥៦មាត់ , ២. របាំងស្បៃចំនួន ៣២៥០ ម៉ែត្រ៣- បង្គោលចំនួន ១៣៥០ដើម និង ៤.កូនត្រីដែលត្រូវលែងចូលទៅក្នុងទឹកបឹងវិញចំនួន ១៨០ គីឡូក្រាម ។
បច្ចុប្បន្ន សម្ភារៈទាំងអស់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកពាមរក៍ សហការណ៍ ជាមួយនឹងកម្លាំងជំនាញជលផល ខេត្ត និង ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ធ្វើការដុតបំផ្លាញចោលនៅនិងកន្លែង ៕