បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គីមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការគ្រប់បណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលគារពារព្រំដែនគោក ជាច្រើនរូប។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងអានរបាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលប្រតិបត្តិការ និងផែនការណ៍អនុវត្តបន្ត ។ ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការបានធ្វើការណែនាំដល់អស់លោក លោកស្រីដែលបានចូលរួមសូមត្រង់ត្រាប់ស្ដាប់និងកត់ត្រានូវអនុសាសន៍ និងបទពិសោធន៍ដ៏មានតម្លៃរបស់ឯកឧត្តមគណៈអធិបតីដើម្បីជាត្រីវិស័យសម្រាប់យកទៅអនុវត្តទៅតាមតួនាទីភារកិច្ចជំនាញជាប្រចាំថ្ងៃអោយទទួលបានលទ្ធផលល្អសម្រេចបានជោគជ័យបន្ថែមទៀត ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គីមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានថ្លែងនូវអំណរគុណដល់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងមានកិច្ចសហការល្អជាមួយក្រុមការងារសវនករ ក្នុងការចុះមកធ្វើសវនកម្មនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមបណ្តាអធិការដ្ឋាននគរបាល ស្រុក ក្រុងទាំង៩ វរសេនាតូចនគរបាលការពារព្រំដែនគោតាំង៤និងបានសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយទាំងកិច្ចការងារសន្តិសុខ ការងារព្រហ្មទណ្ឌ និងកិច្ចការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពយ៉ាងល្អប្រសើរ ។
ឯកឧត្តមបញ្ជាក់ថា៖ទាក់ទងនិងភូមិឃុំ សង្កាត់មានសុវត្ថិភាព អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលបានតួនាទីយ៉ាងសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់អំពីភូមិឃុំ សង្កាត់មានសុវត្ថិភាព ដូច្នេះសូមឲ្យអស់លោកជាអធិការនិងប៉ុស្តិ៍រដ្ឋបាលនគរបាលទាងអស់ដែលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យយើងនេះ ត្រូវតែយកចិត្តទុកដាក់អនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធិភាពខ្ពស់ ។
ឆ្លៀតក្នុងឱកាសនវដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គីមហួរ ក៏បានធ្វើការណែនាំ ដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងលើការចុះបញ្ជីវត្តមាន ត្រូវរក្សាទុកនូវរាល់ឯកសារ ដែលពាក់ព័ន្ធសម្រាប់សវនកម្មឆ្នាំបន្ទាប់ រាល់មន្ត្រីដែលឈឺ ត្រូវមានសំបុត្រពេទ្យត្រឹមត្រូវ មន្ត្រីដែលមានបេសកកម្ម ត្រូវមានឯកសារជាក់លាក់ លើកទឹកចិត្ត និងតម្លើងឋានន្តរសក្ដិ មុខងារ រឺ ប័ណ្ណសរសើរ ដល់មន្ត្រីទាំងឡាយណា ដែលមានការងារល្អ ស្នាដៃល្អ,កិច្ចប្រតិបត្តិការហិរញ្ញវត្ថុ រាល់ការចាយវាយ រឺចំណាយទៅលើអ្វីមួយ ត្រូវតែមានឯកសារនិងវិក័យបត្រគ្រប់គ្រាន់និងត្រូវបន្តគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឲ្យបានល្អ៕