General Commissariat of National Police
.

នគរបាលខណ្ឌចំការមន ចេញល្បាតត្រួតពិនិត្យក្នុងមូលដ្ឋានប្រទះឃើញមានក្រុមក្មេងដែលប្រមូលម្តុំគ្នាក្នុងបរិវេនកោះពេជ្រ បានធ្វើអប់រំណែនាំ និងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ

Loading

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០០:០០ ដល់ ០៣:០០ រំលងអធ្រាត កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចេញល្បាតត្រួតពិនិត្យក្នុងមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ខណៈនោះកម្លាំងល្បាតក៏ប្រទះឃើញមានក្រុមក្មេងដែលប្រមូលម្តុំគ្នាក្នុងបរិវេនកោះពេជ្រ នៅចំណុចមុខហាងធីបស៊ី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចំនួន៤២នាក់ និងម៉ូតូចំនួន២១គ្រឿង ក៏ត្រួតពិនិត្យឆែកឆេរឃើញមានក្មេងៗមួយចំនួនប្រើប្រាស់បារីអេឡិចត្រូនិច (វេប) ទើបកម្លាំងសមត្ថកិច្ចបានយកមកធ្វើតេស្ដរកសារធាតុញៀន ក្រោយពីធ្វើតេស្ដហើយអវិជ្ជមាន កម្លាំងសមត្ថកិច្ចបានអប់រំណែនាំ និងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕