បាត់ដំបង៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣និង០៧នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ចៀក ថានិន នាយកការិយាល័យកំរិតស្រាល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ភ្នាល់មាន់ជល់) ០១លើក នៅចំណុចភូមិព្រែកស្នោរ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ១០នាក់៖
១-ឈ្មោះ នៅ រ៉ើន ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
២-ឈ្មោះ សឿម ចាន់ណា ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ សារាំង ភិរម្យ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ កន្តួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះ ណាន ណាន់ ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៥-ឈ្មោះ សំ សារិទ្ធ ភេទប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៦-ឈ្មោះ ទឹម សេរី ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៧-ឈ្មោះ ធី សាន ភេទប្រុស អាយុ ៦៧ ឆ្នាំ មានទីលំនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៨-ឈ្មោះ រឿន វ៉ើន ភេទប្រុស អាយុ ៥៨ ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៩-ឈ្មោះ លន់ ចន្ថា ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
១០-ឈ្មោះ ឆោម សត់ ភេទប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ វត្ថុតាងដកហូតរួមមាន៖
-មាន់ជល់ចំនួន ០៦ក្បាល
-កៅស៊ូសង្វៀន សម្រាប់ជល់មាន់ចំនួន០១
-ចង្ក្រានដាំទឹកស្អំមាន់ជល់ចំនួន០១
-ជញ្ជីងថ្លឹងមាន់ជល់ចំនួន០១
-ម៉ូតូចំនួន ០៩គ្រឿង ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕