កំពង់ឆ្នាំង៖ យប់ថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៨ បន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយអប់រំ ដាក់គោលដៅត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងល្បាតតាមគោលដៅសំខាន់ៗ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
ស្នងការដ្ឋាននគរបាលខេត្ត សូមអំពាវនាវដល់បងប្អូនសាធារណជន ដែលចូលចិត្តធ្ចើដំណើរ និងដើរលេងយប់ទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ហាមបើកបរស្ថិតក្នុងស្ថានភាពស្រវឹង (បើស្រវឹងកុំបើកបរ) ៕