សៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ លោកឧត្តមសេនីយ៍ត្រី អេង ឆេងលាង ស្នងការស្តីទី ដឹកនាំកម្លាំង ធ្វើពលកម្ម សម្អាតអនាម័យ នៅតាមបណ្តោយផ្លូវមុខស្នងការដ្ឋាននគរបាលខេត្ត និងក្នុងបរិវេណស្នងការដ្ឋាន នគរបាលខេត្ត ឲ្យមានអនាម័យល្អ បរិស្ថានស្អាត ប្រកបដោយផាសុខភាព៕