General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន ដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីរៀបចំកិច្ចដំណើរការសិក្ខាសាលាស្តីពីតួនាទី ភារកិច្ច របស់នគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ

Loading

រាជធានីភំ្នពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំក្រុមការងារ ដើម្បីរៀបចំកិច្ចដំណើរការសិក្ខាសាលាស្តីពីតួនាទី ភារកិច្ច របស់នគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានសេនាធិការ លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ លោកឧត្តមសេនីយ៍ វរសេនីយ៍អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធចំណុះផែនសេនាធិការដ្ឋានជាច្រើនរូបផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពការងារ និងទទួលយកធាតុចូលរបស់ក្រុមការងារទាំង៣ ដែលបានបង្កើតរួចហើយរួមមាន៖ ១-ក្រុមការងារទទួលខុសត្រូវរួម, ២-ក្រុមការងារពិធិការ, និង៣-ក្រុមការងារផ្គត់ផ្គង់ ដែលក្រុមការងារទាំង ៣នេះ មានតួនាទីភារកិច្ចទទួលខុសត្រូវខុសៗគ្នា។
ដើម្បីរៀបចំកិច្ចដំណើរការសិក្ខាសាលា (ទាំងមុនពេល ក្នុងពេល និងក្រោយពេលសិក្ខាសាលា) ពាក់ព័ន្ធតួនាទី ភារកិច្ចរបស់នគរបាលយុត្តិធម៌ និងការទំនាក់ទំនង ជាមួយស្ថាប័នតុលាការ នៅពេលខាងមុខនេះ បានរលូន និងទទួលជិគជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន បានលើកទឹកចិត្ត និងបានណែនាំឲ្យក្រុមការងារនីមួយៗខិតខំយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យ៕