General Commissariat of National Police
.

កម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះត្រួតពិនិត្យប្រព័ន្ធបង្ការអគ្គិភ័យ និងបំពង់ពន្លត់អគ្គិភ័យ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ និងអាហារដ្ឋាន ចំនួន ០៥ទីតាំង ស្ថិតនៅសង្កាត់ស្វាយដង្គំ និងសង្កាត់ស្រង៉ែ

Loading

សៀមរាប ៖ ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដឹកនាំដោយលោកវរសេនីយ៍ឯក ធន់នី វណ្ណៈ បានចុះផ្សព្វផ្សាយខិត្តប័ណ្ណ និងបានត្រួតពិនិត្យប្រព័ន្ធបង្ការអគ្គិភ័យ និងបំពង់ពន្លត់អគ្គិភ័យ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ និងអាហារដ្ឋាន ចំនួន ០៥ទីតាំង ស្ថិតនៅសង្កាត់ស្វាយដង្គំ និងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។

ជាមួយគ្នានោះដែរ កម្លាំងជំនាញក៏បានពន្យល់ ណែនាំ អំពីវិធីប្រេីប្រាស់ បំពង់ពន្លត់អគ្គិភ័យ និងបង្ការអគ្គិភ័យ ហេីយបានស្នេីម្ចាស់អាជីវកម្មប្រេងឥន្ធនៈ និងម្ចាស់កន្លែងបញ្ចូលហ្គាស ផ្លាស់ប្តូរបំពង់ពន្លត់អគ្គិភ័យដែលខូចគុណភាព និងប្រព័ន្ធបង្ការអគ្គិភ័យ ដែលខូច ដើម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យ ដែលកើតឡើងជាយថាហេតុ ។

ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមទំនាក់ទំនងផ្តល់ព័ត៌មានមកកាន់ទូរស័ព្ទលេខ 078 773 774, 012 756 465, 070 344 766 ៕