General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអនុវត្តគោលនយោបាយ សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ

Loading

ខេត្តកំពង់ឆ្នាំង: នៅព្រឹកថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថៃ្ងទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងលោក លោកស្រីស្នងការរង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអនុវត្តគោលនយោបាយ សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដំណើរការរៀបចំផែនការអភិវឌ្ឍន៍ ខេត្ត ក្រុង ស្រុក និងជំរុញការអនុវត្តក្របខ័ណ្ឌ បង្កើនការងារថែទាំសុខភាពបឋម នៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំផ្សព្វផ្សាយបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក អម សុភា អភិបានរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងម្លាំទាំងបី អភិបាលក្រុង ស្រុក មេឃុំចៅសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្តផងដែរ ៕