General Commissariat of National Police
.

អគ្គិភ័យឆាបឆេះផ្ទះបាយប្រជាពលរដ្ឋ០១ខ្នង នៅស្រុកបវេល ខូចខាតគិតជាទឹកប្រាក់ចំនួន ៤លានរៀល

Loading

បាត់ដំបង ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣៖៣០នាទី នៅចំណុចក្រុមទី១៥ ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆេះផ្ទះបាយប្រជាពលរដ្ឋ ០១ខ្នង (ខូចខាតទាំងស្រុង) ទំហំ ០៤ម៉ែត្រ x ០៥ម៉ែត្រ សង់អំពីឈើ ប្រក់សង្ក័សី ជញ្ជាំងបាំងក្តា របស់ម្ចាស់ផ្ទះឈ្មោះ កូប សុផា ភេទប្រុស អាយុ៧១ឆ្នាំ ប្រពន្ធ ឈ្មោះ អៀ ថា អាយុ៦៨ឆ្នាំ រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ សម្ភារខូចខាតរួមមាន៖ របស់ប្រើប្រាស់ក្នុងផ្ទះបាយ និងគ្រឿងបន្លស់អាបុលឈូសដីទាំងស្រុង ។ សរុបជាទឹកប្រាក់អស់ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះ បណ្ដាលមកពីម្ចាស់ផ្ទះបង្កាត់ភ្លើងហើយដើរចេញមកខាងមុខផ្ទះ ទើបបណ្តាលអោយរាលឆេះមានអគ្គិភ័យតែម្តង ។ ករណីនេះដែរកម្លាំងនគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះពន្លត់អគ្គិភ័យ នេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿងអស់ទឹកចំនួន០៤ឡាន ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង៕