General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១ កញ្ញា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤២នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១ ខែកញ្ញា ។

ក្នុងចំណោមជនសង្ស័យចំនួន ៤២នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៦នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២០នាក់(ស្រី ២នាក់)

+បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៤នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ៣ករណី ឃាត់ ១២នាក់(ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១ ខែកញ្ញា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ១១៤,៦៣ក្រាម។

-មេតំហ្វេតាមីន(Wy)= ៤,៨២ក្រាម។

លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៧អង្គភាព

១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤៦,៨៦ក្រាម និងWy ៤,៨២ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,៥២ក្រាម។

៣ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៦ក្រាម។

៤ / កណ្តាល៖ រក្សាទុក ៤ករណី ឃាត់ ៨នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៣៦ក្រាម។

៥ / ព្រៃវែង៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។

៦ / ស្ទឹងត្រែង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៧ក្រាម។

កងរាជអាវុធហត្ថ ៖ ៣អង្គភាព

១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៥៤ក្រាម។

២ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៦១,១៧ក្រាម។

៣ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ២នាក់ ចាប់យកIce ០,១៩ក្រាម៕