General Commissariat of National Police
.

ករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នង នៅស្រុកសង្កែ

Loading

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទី នៅចំណុចក្រុមទី១៨ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ០១ខ្នង (ខូចខាតទាំងស្រុង) ទំហំ ៣.៥ម៉ែត្រ x ៧.៥ម៉ែត្រ សង់អំពីដែក ប្រក់សង្ក័សី ជញ្ជាំងបាំងដោយប្រ៉ូស៊ីម៉ង់ ក្រាលក្តា របស់ម្ចាស់ផ្ទះឈ្មោះ ថុក ធឿត ភេទប្រុស អាយុ៤៣ឆ្នាំ ប្រពន្ធឈ្មោះ ឈុំ  ចិន្តា អាយុ ៣៩ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ សម្ភារខូចខាត៖ ប្រើប្រាស់ក្នុងផ្ទះទាំងស្រុង សរុបជាទឹកប្រាក់ អស់ចំនួន 5000$ (ប្រាំពាន់ដុល្លារអាមេរិកគត់) ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គីសនីទូរទឹកកក នៅពេលដែលម្ចាស់ផ្ទះមិននៅ រួចបានចាក់សោទៅស្រែបាត់ ទើបបណ្តាលអោយមានអគ្គិភ័យតែម្តង ។ ករណីនេះដែរ កម្លាំងនគរបាល ស្រុក សង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង តែមិនបានប្រើប្រាស់ទឹកទេ ដោយបានប្រជាពលរដ្ឋទប់ស្កាត់ទាន់ពេល មិនបណ្តាលអោយរាលដាល ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង ៕