General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៣១ សីហា ចំនួន ៣៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១១៥នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១១៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៩ករណី ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែសីហា ។

ក្នុងចំណោមជនសង្ស័យចំនួន ១១៥នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ៨នាក់ (ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ១៨ករណី ឃាត់ ៣១នាក់ (ស្រី ១នាក់)

+ប្រើប្រាស់ ១៨ករណី ឃាត់ ៧៦នាក់ (ស្រី ៨នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែសីហា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ១១៩,០៤ក្រាម។

-មេតំហ្វេតាមីន(Wy)= ០,៥២ក្រាម។

-គីមីផ្សំ= ១៣៨,៤៥ក្រាម។

លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៩អង្គភាព

១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤,៨៦ក្រាម និងគីមីផ្សំ ១៣៨,៤៥ក្រាម។

២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៥៦,២០ក្រាម និងWy ០,៥២ក្រាម។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ០,១១ក្រាម។

៤ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ៧នាក់ ចាប់យកIce ២,៦៤ក្រាម។

៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ១៧នាក់ ចាប់យកIce ៣២,៥៣ក្រាម។

៦ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,៦៦ក្រាម។

៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៣,៣៤ក្រាម។

៨ / ព្រះសីហនុ៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤២នាក់ ស្រី ៨នាក់ ចាប់យកIce ៦,៧៩ក្រាម។

៩ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧៥ក្រាម។

កងរាជអាវុធហត្ថ ៖ ២អង្គភាព

១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

២ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១,១៦ក្រាម៕