General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៣១ ខែសីហា រកឃើញយានយន្តល្មើសចំនួន ២៤៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៩៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១២គ្រឿង, រថយន្តធំ ៨គ្រឿង, រថយន្តតូច ៤៥គ្រឿង និងម៉ូតូ ២៥៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៤៨គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ២៣គ្រឿង និងម៉ូតូ ២២២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ៣១ថ្ងៃ ពីថ្ងៃទី១-៣១ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១៤,៦៧០គ្រឿង, រថយន្តធំ ២៦១គ្រឿង, រថយន្តតូច ៤,៦៤១គ្រឿង, ម៉ូតូ ៩,៧៦៨គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩,៥៤៦គ្រឿង, រថយន្តធំ ១៤៣គ្រឿង, រថយន្តតូច ២,៩០៩គ្រឿង និងម៉ូតូ ៦,៤៩៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕