រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១១លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី ២នាក់), រងរបួសសរុប ១២នាក់ (ស្រី ៤នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ៣នាក់) រងរបួសស្រាល ១នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៩នាក់ (យប់ ៤នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ២នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ៣នាក់, ស្រាល ០នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ១នាក់, ធ្ងន់ ៣នាក់, ស្រាល ០នាក់), ប្រជែង ២លើក (ស្លាប់ ៣នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ២នាក់, ស្រាល ១នាក់), កត្តាយាន ១លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) និងកត្តាផ្លូវ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) ៕