General Commissariat of National Police
.

ឆ្លង​ចរន្ត​ភ្លើង​អា​គុយ​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​០១​គ្រឿង​ នៅ​ស្រុក​ថ្មគោល​

Loading

​ បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​២២:២០​នាទី​ នៅ​ចំណុច​ក្រុម​ទី​០៥​ ភូមិ​ពពាលខែ​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​ ០១​គ្រឿង​ (​ខូចខាត​ ៥០%)​ ម្ចាស់​រថយន្ត​ឈ្មោះ​ ម៉េ​ង​ រស្មី​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ពពាលខែ​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ម៉ាក​ Hyundai​ ពណ៌​ស​ ពាក់​ផ្លា​ក​លេខ​ ប​.​មាន​ជ័យ​ 3A-1901​ រថយន្ត​ចំនួន​ ០១​គ្រឿង​ ។​

សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា​៖​ ក្នុង​ករណី​អគ្គិភ័យ​នេះ​ បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើង​អា​គុយ​ទើប​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ ។​ ករណី​នេះ​ដែរ​កម្លាំង​នគរបាល​ស្រុក​ថ្មគោល​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ សេង​ លុ​ច​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ បាន​ចុះ​ពន្លត់​អគ្គិភ័យ​ នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ០១​គ្រឿង​អស់​ទឹក​ចំនួន​០១​ឡាន​ ទើប​គ្រប់គ្រង​ស្ថានការណ៍​ អគ្គិភ័យ​នេះ​បាន​ទាំងស្រុង​៕​