General Commissariat of National Police
.

កម្លាំង​នគរបាល​ចរាចរ​កំពង់ឆ្នាំង​បន្ត​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ផ្សព្វផ្សាយ​អប់រំ​ ​ និង​ណែនាំ​ដល់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​

Loading

​កំពង់ឆ្នាំង​ ៖​ នៅ​យប់​ថ្ងៃ​សុក្រ​ ១១​រោច​ ខែ​ស្រាពណ៍​ ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២៤​ ដោយ​បានការ​ចង្អុលបង្ហាញ​ពី​ លោក​ឧត្តមសេនីយ៍ទោ​ តេ​ង​ ច័ន្ទ​ណាត​ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ កម្លាំង​នគរបាល​ចរាចរ​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ពីង​ ពៅ​ ស្នងការ​រង​ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់​ ​ បាន​បន្ត​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ផ្សព្វផ្សាយ​អប់រំ​ និង​ណែនាំ​ដល់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ឈប់​ចត​ ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ឲ្យ​បើកបរ​គោរព​ទៅ​តាម​ស្លាក​សញ្ញា​ គំនូស​សញ្ញា​ ភ្លើង​សញ្ញច​រា​ចរណ៍​ ពាក់មួក​សុវត្ថិភាព​ ខ្សែក្រវាត់​សុវត្ថិភាព​ ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ពេល​ធ្វើ​ដំណើរ​ និង​មិន​ត្រូវ​ដឹក​សំពីងសំពោង​លើស​ចំណុះ​ រថយន្ត​កែ​ច្នៃ​ត​ទ្រុង​ ខុស​លក្ខណ​:​បច្ចេកទេស​ ខុស​ទៅ​នឹង​ច្បាប់​កំណត់​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​
​ដើម្បី​ចូលរួម​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ សូម​បងប្អូន​សាធារណជន​ដែល​ជា​អ្នក​ប្រើប្រាស់​ដងផ្លូវ​ទាំងអស់​ សូម​យកចិត្តទុកដាក់​និង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​គ្រប់ពេល​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដោយ​ស្មារតី​ទទួលខុសត្រូវ​ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ និង​អ្នក​ដទៃ​៕​