មណ្ឌលគិរី៖ នាថ្ងៃសុក្រ ១១ រោច ខែ ស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៩និង៣០នាទីព្រឹក លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាប្រធានប្រតិភូ ព្រមទាំងលោក ឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន នៃអគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូអមដំណើរ សរុបចំនួន ២០រូប អញ្ជើញទៅចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការរក្សា សន្តិសុខសណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ណុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក បានសំណូមពរដល់ភាគីវៀតណាម ជួយសម្រួលដល់ការចេញចូលរបស់ប្រជាពលរដ្ឋខ្មែរ ឱ្យដូចពលរដ្ឋវៀតណាម ដែរព្រោះប្រជាពលរដ្ឋ វៀតណាមចេញចូលទៅប្រកបមុខរបរនៅ និងលក់ដូរនៅ ខេត្តមណ្ឌលគិរី (កម្ពុជា) ត្រូវបានអជ្ញាធរមានសមត្ថកិច្ចកម្ពុជាសម្រួលរាល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ផ្លែឈើ ចេញ-ចូល ត្រូវបានសម្រួលដោយរលូនមិនមានផលលំបាកណាមួយមកលើប្រជាជនវៀតណាមឡើយ ត្រូវបានយកចិត្តទុកដាក់ដោយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាតែម្ដងចំពោះប្រជាពលរដ្ឋខ្មែរ ឱ្យដូចគ្នាផងដែរ។ មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ទោស្នងការសូមអោយភាគីវៀតណាម សូមសហការលុបបំបាត់ឱ្យអស់រាល់ការឆ្លងដែនអន្តោប្រវេសខុសច្បាប់ ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ទប់ស្កាត់លុបបំបាត់រាល់បទល្មើសគ្រឿងញៀនឆ្លងដែនគ្រប់ប្រភេទ។ លោកវរសេនីយ៍ឯក ង្វៀន ថាញ់ឌិញ មេបញ្ជាការកងទ័ពការពារព្រំដែន ខេត្តដាក់ណុង ជាប្រធានប្រតិភូ ដឹកនាំកិច្ចប្រជុំរួមទាំងសមាជិកសរុបចំនួន ២០ រូប ដែលបានអញ្ចើចូលរួម។
ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាឯកភាពគ្នាលើកំណត់ហេតុ នៃកិច្ចប្រជុំ នាឱកាសនោះផងដែរ។ ព្រមទាំងបានជូនកាដូរ អនុស្សាវរីយ៍រវាងភាគីទាំងពីរក្នុងភាពស្និទិស្នាលជាទីបំផុតរវាងភាគីនៃថ្នាក់ដឹកនាំនៃប្រខេត្តទាំងពីរ៕