ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត ដឹកនាំលោក-លោកស្រីស្នងការរង ដែលពាក់ព័ន្ធ ទទួលជួបសំណេះសំណាល និង ផ្តល់បទសម្ភាសន៍ ដល់ក្រុមការងារក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្តីពី: វឌ្ឍនភាព ការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងកម្លាំង ការធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម រយះពេល ០៩ខែ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្ត៕