General Commissariat of National Police
.

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ ដឹកនាំ​ក្រុម​ប្រចាំការ​ទី​២​ កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ និង​ត្រៀម​ដោះស្រាយ​ហេតុ​ការ​កុបកម្ម

Loading

​រាជធានី​ភ្នំពេញ ​៖​ ដើម្បី​ធានា​ដល់​ការ​បញ្ជា​ ដឹកនាំ​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ និង​ត្រៀម​ដោះស្រាយ​ហេតុ​ការ​កុបកម្ម​ នៅ​ថ្ងៃ​ទី​៣០ ខែសីហា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគ​របាល​ជាតិ​ ប្រធាន​ក្រុម​ប្រចាំការ​ទី​២​ បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ប្រចាំការ​ទី​២​ ដោយ​មាន​ ឯក​ឧត្តម ឧត្តមសេនីយ៍ឯក​ យឹ​ម​ លាង​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ អនុប្រធាន​,​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ចេ​វ​ ហាក់​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ អនុប្រធាន​,​ ឯកឧត្តម​អនុប្រធាន​នាយកដ្ឋាន​កណ្តាល​ពាក់ព័ន្ធ អនុប្រធានសេនាធិការ និងប្រធាន​នាយកដ្ឋាន​-​អង្គភាព​ពាក់ព័ន្ធ​ សមាជិក​។​

​ក្រុម​ប្រចាំការ​ មាន​ភារកិច្ច​ប្រមូលផ្តុំ​នូវ​សភាពការណ៍​ តាម​បណ្តា​រាជធានី​-​ខេត្ត​ សហការ​ផ្តល់​-​ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍​នានា​ ដែល​កើត​មាន​ឡើងជា​យថាហេតុ​ ព្រមទាំង​បូក​សរុប​សភាពការណ៍​ប្រចាំ​ថ្ងៃ ​ជូន​ថ្នាក់ដឹកនាំ​ ដើម្បី​ជ្រាប​ និង​ចង្អុល​ដឹកនាំ​៕