General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ដឹកនាំកម្លាំងគោរពវិញ្ញាណក័្ខន្ធ និងនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក ផាត ផាន ដែលបានទទួលមរណភាព

Loading

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ និងជាលេខាធិការ ស.ម.ន ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន ខេត្តត្បូងឃ្មុំ និងកម្លាំងវរសេនាតូចវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៧ ព្រមទាំងសហការី ចូលរួមពិធីគោរពវិញ្ញណក្ខ័ន្ធ និងបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក ផាត ផាន និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០រៀល និងបច្ច័យចូលរួមបុណ្យសព ចំនួន ២,៣១០,០០០រៀល នឹងអង្ករ ៥០ គ.ក ចំនួន ២បេ ដែលបានមកពីការគៀងគររបស់លោកឧត្តមសេនីយ៍ ស្នងការ ប្រគល់ជូនលោក នួន ស៊ីថាន ត្រូវជាកូនបង្កើត សពលោកអនុសេនីយ៍ឯក ផាត ផាន មន្រ្តីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបេង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៧ ដែលបានទទួលមរណភាព ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដោយជំងឺឡើងសម្ពាធឈាម នៅភូមិទឹកយង់ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៕