General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ម៉ែន លី អញ្អើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត 

Loading

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដោយអនុវត្តតាមគោលការណ៍ការណែនាំ ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត អំពីសុខទុក្ខកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

បានដឹកនាំសហការី និងក្រុមការងារ របស់ស្នងការដ្ឋាននគរបាលខេត្ត អញ្អើញ”ជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត “។

លោកឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍ ក្នុងឱកាសនោះបានណែនាំផ្តាំផ្ញើ និងសង្កត់ធ្ងន់ថា៖ក្នុងនាមជាកងកម្លាំងនគរបាលជាតិ ត្រូវប្តេជ្ញា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យខានតែបានជូនរាជរដ្ឋាភិបាលស្របច្បាប់។ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់បទបញ្ជាដល់លោកអធិការ ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវ ជាពិសេសត្រៀមកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងនៅហ្នឹងកន្លែង ចេញល្បាតចល័តតាមគោលដៅសំខាន់ៗងាយរងគ្រោះ (ដោយអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព )ដើម្បីបង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសកើតឡើងជាយថាហេតុ៕