General Commissariat of National Police
.

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ ការ​ពង្រឹង​ និង​លើកកម្ពស់​ជំនាញ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​

Loading

​រាជធានី​ភ្នំពេញ​ ៖​ នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​ជា​អនុប្រធាន​ក្រុមការងារ​ ប្រឆាំង​ការ​ សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​
​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស៊ា​ង​ ធា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​ក្រុមការងារ​ ប្រឆាំង​ការ​ សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​
​ស្តី​ពី​ ការ​ពង្រឹង​ និង​លើកកម្ពស់​ជំនាញ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​
​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដោយ​មាន​សិក្ខាកាម​ជា​ស្នងការ​រង​ នាយការិយាល័យ​ និង​នាយ​រង​ការិយាល័យ​ មក​ពី​បណ្តា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ចំនួន​៤៥​រូប​។​
​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​ក្រុម​ ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ (​ហៅ​កាត់​ថា​ APG)​ ដែល​ជា​បុត្រ​សម្ព័ន្ធ​ប្រចាំ​តំបន់​របស់​ FATF​ (​ហ្វា​ត​)​ កាលពី​ឆ្នាំ​២០០៤​។​ ហើយ​កាលនោះ​ យើង​មិន​ទាន់​មានច្បាប់​ប្រឆាំង​ការ​សម្អាត​ប្រាក់​នៅឡើយ​ទេ​។​ បន្ទាប់​ពី​ចូល​ជា​សមាជិក​ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ជា​ច្រើន​ ទាំង​ក្រប​ខណ្ឌ​ច្បាប់​ និង​យន្តការ​ថ្នាក់​ជាតិ​ រហូត​ដល់​កម្រិត​ប្រតិបត្តិការ​ សំដៅ​អនុវត្ត​អនុសាសន៍​ចំនួន​ ៤០​របស់​ FATF​ (​ហ្វា​ត​)​។​ ដែល​ជា​កិច្ច​ឆ្លេ​ី​យ​ យើង​បាន​បង្កើត​ច្បាប់​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​បទដ្ឋាន​ពាក់ព័ន្ធ​ជា​ច្រើន​។​
​ឯកឧត្តម​អនុប្រធាន​ក្រុមការងារ​បន្ត​ថា​ រហូត​មក​ដល់​ បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​ បាន​ធ្លាក់​ចូល​ក្នុង​បញ្ជី​ប្រផេះ​ ចំនួន​០២​លើក​ រួច​មក​ហើយ​ ដែល​លើក​ទី​១​ គឺ​នៅ​ឆ្នាំ​២០១១​ និង​បាន​ចេញពី​បញ្ជី​ប្រផេះ​វិញ​ កាលពី​ឆ្នាំ​២០១៥​ និង​លើក​ទី​២​ កាលពី​ឆ្នាំ​២០១៩​ និង​បាន​ចេញពី​បញ្ជី​ប្រផេះ​វិញ​ កាលពី​ឆ្នាំ​២០២៣​។​
​ឯកឧត្តម​បន្ត​ថា​ បន្ទាប់​ពី​ចេញពី​បញ្ជី​ប្រផេះ​ កាលពី​ឆ្នាំ​២០២៣​ ក្រុមការងា​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ថ្មីៗ​នេះ​ កំពុង​តែ​វាយតម្លៃ​បទល្មើស​ហានិភ័យ​ជាតិ​ ដែល​ក្នុង​នោះ​រួម​មាន​ បទល្មើស​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ បទល្មើស​ជួញដូរ​មនុស្ស​ និង​បទល្មើស​ឆបោក​ជាដើម​ ដើម្បី​យក​ជា​អ​ទិ​ភាព​ ក្នុង​ការ​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់​។​ ដើម្បី​ធានា​ប្រសិទ្ធភាព​ ប្រសិទ្ធ​ផល​ ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ បទល្មើស​សម្អាត​ប្រាក់​ ក្រុមការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជា​ច្រើន​លើក​រួច​មក​ហើយ​ ក្នុង​គោលបំណង​ ដើម្បី​បង្កើន​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​ លើ​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​នេះ​។​ ឯកឧត្តម​អនុប្រធាន​បន្ត​ថា​ វគ្គ​បំប៉ន​លើក​នេះ​ គឺ​ខុស​ប្លែក​ពី​វគ្គ​មុនៗ​ ដែល​បាន​រៀបចំ​ឡើង​ ដោយ​វគ្គ​នេះ​យើង​ និង​ធ្វើការ​ជ្រើសរើស​ អ្នក​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ ដើម្បី​ធ្វើ​ជា​ជន​បង្គោល​ លើ​ការងារ​ប្រឆាំង​ ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ នៅ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​។​ ជន​បង្គោល​ ដែល​ត្រូវ​បាន​ជ្រើសតាំង​ ត្រូវ​ជួយ​បង្ហាត់បង្រៀន​ដល់​មន្ត្រី​ដែល​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន​ឲ្យ​បាន​យល់​ដឹង​អំពី​ការងារ​សម្អាត​ប្រាក់​នេះ​៕