កំពត-កែប ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំកម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងសាងសង់ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក ចំនួន០២ប៉ុស្តិ៍ (ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក ព្រែកចាក ចំណុះវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត និងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក ព្រែកអូរក្រសារ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ ប្រចាំខេត្តកែប) ។
ជាមួយគ្នានេះដែរ ក្រោយពីបានត្រួតពិនិត្យរួច ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក៏បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ចំនួន ៣,៦០០,០០០រៀល ប្រគល់ជូន ឯកឧត្តម អ៊ុំ គឹមសុង ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ៕