General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី ដឹកនាំក្រុមប្រចាំការទី១ នៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងត្រៀមដោះស្រាយហេតុការកុបកម្ម

Loading

រាជធានីភ្នំពេញ៖ ដើម្បីធានាដល់ការបញ្ជាដឹកនាំ កិច្ចប្រតិបត្តិការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងត្រៀមដោះស្រាយហេតុការកុបកម្ម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ ប្រធានក្រុមប្រចាំការទី១ បានអញ្ជើញដឹកនាំក្រុមប្រចាំការទី១ ដោយមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន, ឯកឧត្តមអនុប្រធាននាយកដ្ឋានកណ្តាល ប្រធាន – អនុប្រធាននាយកដ្ឋាន – អង្គភាពពាក់ព័ន្ធ សមាជិក។

ក្រុមប្រចាំការ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍ តាមបណ្តារាជធានី-ខេត្ត សហការផ្តល់-ទទួលព័ត៌មានទាន់ហេតុការណ៍នានា ដែលកើតមានឡើងជាយថាហេតុ ព្រមទាំងបូកសរុបសភាពការណ៍ប្រចាំថ្ងៃ ជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ ៕