ខេត្តព្រៃវែង ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៩ និង៣០នាទីយប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម សុតាន់ ប្រធានអង្គភាពអន្តរាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដឹកនាំមន្រ្តីក្រោមឱវាទ នាំយកថវិការបស់ ឯកឧត្តម ចំនួន ១០.០០០.០០០រៀល, ថវិកាសមាគមមិត្តនគរបាលចំនួន ៦.០០០.០០០រៀល និងថវិការបស់មន្ត្រីក្នុងអង្គភាពចំនួន ៣.០០០.០០០រៀល សរុបរួម ១៩.០០០.០០០រៀល (ដប់ប្រាំបួនលានរៀល) និងអង្ករចំនួន ០៥បាវ ជូនដល់ក្រុមគ្រួសារសព លោកវរសេនីយ៍ទោ គង់ វុទ្ធី ឋាន: នាយរងការិយាល័យ នៃអង្គភាពអន្តរាគមន៍ ដែលបានទទួលមរណភាព នៅភូមិឬស្សីសាញ់ ឃុំឬស្សីសាញ់ ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង ដោយឧប្បទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍៕