General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងទិសដៅបន្តខែកញ្ញាឆ្នាំ២០២៤

Loading

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃពុធ ៩ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងទិសដៅបន្តខែកញ្ញា ឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងផ្សព្វផ្សាយផែនការការពារ ការពិនិត្យបញ្ជីឈ្មោះ ចុះ ឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ។

ចូលរួមក្នុងកិច្ចប្រជុំមានលោក លោកស្រី ស្នងការរងនាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក នាយការិយាល័យជំនាញ អធិការនគរបាលក្រុងស្រុក នាយប៉ុស្តិ៍ន គរបាលរដ្ឋបាល និងលោក លោកស្រីពាក់ព័ន្ធជាច្រេីនទៀត៕