ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលភូមិភាគ២ និងសហការី បានអញ្ជើញមកពិនិត្យ តាមដាន និងណែនាំដល់សិក្ខាកាមជំនាន់ថ្មី ដែលចុះធ្វើកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលជាអង្គភាពសមី ។
លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ទោ នាយកសាលា ក៏បានធ្វើការក្រើនរំលឹក និងធ្វើការណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងរយ:ពេលបំពេញកិច្ចការងារ ជាពិសេស លើបញ្ហាវត្តមានប្រចាំថ្ងៃ គោរពវិន័យកងកម្លាំងនគរបាលជាតិ និងវិន័យរបស់អង្គភាពសម័យឲ្យបានខ្ជាប់ខ្ជួន ។
គួរបញ្ជាក់ថា ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីរលោកវរសេនីយ៍ឯក ឃឹម ខន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកនាយ នាយរងការិយាល័យដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ ព្រមទាំងបានរៀបចំទទួល គណៈប្រតិភូ ព្រមទាំងសិក្ខាកាមចុះកម្មសិក្សាប្រតិបត្តិចំនួន ៤២នាក់ ក្នុងនោះសិក្ខាកាមនារីចំនួន១៥ នាក់ ដេីម្បីចុះកម្មសិក្សានៅតាមបណ្តាអង្គភាពសាមីរយ:ពេល១ខែ គិតចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ៕