General Commissariat of National Police
.

កម្លាំងជំនាញស្នងការនគរបាលខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ០៧នាក់

Loading

ស្វាយរៀង ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោកឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល និងផ្ទះសំណាក់ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៧នាក់ ស្រី០១នាក់ និងចាប់យកសម្ភារៈវត្ថុតាងរួមមាន៖

– ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥៨២,៥១ក្រាម

-ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់២៩៤,៤៤ក្រាម

– ថ្នាំញៀនប្រភេទអ៊ិចស្តាសី ទម្ងន់៣៤៥,០៧ក្រាម

+សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១២២២,០២ក្រាម(០១គីឡូ២២២,០២ក្រាម)

– អាយផេទ ០១គ្រឿង

– ជញ្ជីងថ្លឹងថ្នាំញៀន ០៥គ្រឿង

– ទូរសព្ទ័ដៃ ១៤ គ្រឿង

– ម៉ូតូ ០៥គ្រឿង

– លិខិតឆ្លងដែន ០៦ក្បាល

ព្រមទាំងឧបករណ៍សម្ភារៈវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕