General Commissariat of National Police
.

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២៨ សីហា កើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ និងរបួសធ្ងន់ស្រាល ៣២នាក់

Loading

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១១លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ (ស្រី ៤នាក់), រងរបួសសរុប ៣២នាក់ (ស្រី ១៥នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ៤នាក់) រងរបួសស្រាល ២២នាក់ (ស្រី ១១នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៨នាក់)។

យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្ក អោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់, ធ្ងន់ ០នាក់, ស្រាល ៣នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ១នាក់), មិនប្រកាន់ស្តាំ ៤លើក (ស្លាប់ ៤នាក់, ធ្ងន់ ៤នាក់, ស្រាល ០នាក់), ប្រជែង ២លើក (ស្លាប់ ២នាក់, ធ្ងន់ ៦នាក់, ស្រាល ១៨នាក់) និងស្រវឹង ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ៕